សិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយរបាយ ការណ៏វិភាគនិន្នាការសន្តិសុខស្បៀង
2011-10-11 15:50
admin
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការដោយមាន ការឧបត្ថម្ភពីអង្គការស្បៀង និងកសិកម្មនៃសហ ប្រជាជាតិ (FAO) នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយរបាយការណ៏វិភាគនិន្នាការ សន្តិសុខស្បៀង ដោយផ្អែកលើទិន្ន័យ អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ ២០០៤និង ២០០៩ដែលនិងប្រព្រឹត្តទៅនៅថៃ្ងទី១៤ខែតុលា ឆ្នាំ២០១១ អាគារថ្មីជាន់ទី៤ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ។
កិច្ចប្រជុំអនុគណៈកម្មការជាតិបញ្ចូលមីក្រូសារជាតិ ក្នុងចំណីអាហារនៃក្រុមប្រឹក្សាជាតិស្ដីពីអាហរូប ត្ថម្ភជាតិ
2011-09-01 13:03
admin
អនុគណៈកម្មការជាតិបញ្ចូលមីក្រូសារជាតិក្នុងចំណី អាហារនៃក្រុមប្រឹក្សាជាតិស្ដីពីអាហារូបត្ថម្ភជាតិ និង រៀបចំកិច្ចប្រជុំ មួយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១ វេលាម៉ោង ៨:០០ព្រឹក នៅទីស្ដីការ ក្រសួងផែនការអាគារ ខ ជាន់ទី២ ។
គាលបំណងនៃកិច្ចប្រជុំៈ
បង្ហាញពីលទ្ធផលនៃការសាកល្បង នៃការបរិភោគអង្ករបញ្ចូលមីក្រូសារជាតិ
បង្ហាញពីលទ្ធផល នៃការអង្កេតស្រាវជ្រាវ អត្រាប្រើប្រាស់អំបិលអ៊ីយ៉ូដតាមគ្រួសារ និងកម្រិតជាតិអ៊ីយ៉ូដ ក្នុងខ្លួនតាមរយៈសិក្សាបឋមសិក្សាគោលដៅ ឆ្នាំ២០១០
បញ្ហាផ្សេងៗ
សិក្ខាសាលាផ្សព្វផ្សាយស្ដីពីជំនួយក្រោមកម្មវិធី សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា
2011-09-01 12:15
admin
គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាស ធាតុនៃក្រសួងបរិស្ថាន ដោយមានកិច្ចសហការ ជាមួយដៃគូអភិវឌ្ឍន៍ (UNDP, EU, Danida, Sida)នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីជំនួយក្រោមកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) រយៈពេល កន្លះថ្ងៃនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១១ វេលាម៉ោង ៨:៣០ ព្រឹក នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងការផ្ដល់ជំនួយក្រោមកម្មវិធី សម្ព័ន្ធភាព...
វគ្គបណ្ដុះបណ្ដលស្ដីពីការវិភាគទិន្នន័យការប្រើ ប្រាស់ស្បៀង
2011-09-01 12:00
admin
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការដោយសហការ ជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជា ជាតិ (FAO) នឹងរៀបចំ វគ្គបណ្ដុះបណ្ដលស្ដីពីការ វិភាគទិន្នន័យការប្រើប្រាស់ស្បៀង ដោយផ្អែក លើទិន្នន័យអង្កេត សេដ្ឋកិច្ចសង្គមកិច្ចកម្ពុជាឆ្នាំ ២០០៩ ដែលនឹងប្រពព្រឹត្ដទៅរយៈពេល ០៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ ២៥ ខែមីនា ឆ្នាំ២០១១នៅអាគារថ្មីជាន់ទី១ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។
សូមចុចទីនេះដើម្បីអានពីរបៀបវារៈនៃវគ្គបណ្ដុះបណ្ដាល
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ
លោក ពេជ្រ ពោធី...
ការរៀបចំផែនការសម្រាប់ការអនុវត្ដគម្រោងយន្ដការ គាំទ្រភាពជាដៃគូរវាង អង្គការ FAO និងដៃគូ អភិវឌ្ឍន៍ចំរុះ
2011-09-01 11:45
admin
ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទ (ក.ក.ជ) និងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃ ក្រសួងមហាផ្ទៃដោយសហការជាមួយអង្គការ ស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) នឹង រៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសម្រាប់ការអនុវត្ដគម្រោងយន្ដ ការគាំទ្រភាពជាដៃគូរវាងអង្គការ FAO និងដៃគូអភិវឌ្ឍន៍ចំរុះ”ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១១ នៅសណ្ឋាគារភ្នំពេញ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក។
គោលបំណងសំខាន់នៃអង្គសិក្ខាសាលានេះ គឺដើម្បី ៖
កំណត់នូវវិសាលភាព...
វគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ
2011-09-01 11:25
admin
ក្រុមការងារសន្ដិសុខស្បៀងនិងអាហារូបត្ថម្ភនៃក្រុម ប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយ អង្គការស្បៀងនិងកសិកម្មនៃ សហប្រជាជាតិ (FAO) ក្នុងក្របខ័ណ្ឌកម្មវិធីភាព ជាដៃគូរវាង (FAO) និងដៃគូអភិវឌ្ឍន៍ ចម្រុះ(FMPP) និងរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ដែលមានរយៈ ពេលបីថ្ងៃ គឺចាប់ពី ថ្ងៃទី ២៨-២៩ និង ៣០ខែ មេសាឆ្នាំ ២០១០នៅសាលប្រជុំ អង្គភាពរដ្ឋបាលមូលដ្ឋាន ខេត្ដតាកែវ។
គោលបំណងនៃការបណ្ដុះបណ្ដាលនេះ គឺដើម្បីៈ
រំលឹកឡើងវិញនូវទស្សនៈទាន សន្ដិសុខស្បៀង...
សិក្ខាសាលាស្ដីពីការប្រឹក្សាពិចារណាផែនការជាតិពហុវិស័យក្នុងការចាប់ផ្ដើម ការបញ្ចូលជាតិដែកក្នុងទឹកត្រី-ទឹកស៊ីអ៊ីវដើម្បី កាត់បន្ថយអត្រាស្លេកស្លាំងនៅកម្ពុជា
2011-09-01 10:30
admin
នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១០ អនុគណកម្មការជាតិ បញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារសហការ ជាមួយអង្គការរ៉ាឆា និងILSI ជប៉ុន និងរៀបចំ សិក្ខាសាលា ស្ដីពី ការប្រឹក្សាពិចារណាផែនការជាតិពហុវិស័យ ក្នុងការចាប់ផ្ដើមការបញ្ចូលជាតិដែក ក្នុងទឹកត្រី-ទឹក ស៊ីអ៊ីវដើម្បីកាត់បន្ថយអត្រាស្លេកស្លាំងនៅកម្ពុជា ដែលនិង ប្រព្រឹត្ដទៅនៅ សណ្ឋាគារ អាំងទែរកុងទីណង់តាល់ ។ ភាពស្លេកស្លាំង បណ្ដាលមកពីកង្វះជាតិដែក គឺជាភាពធ្ងន់ធ្ងរគួរឱ្យកត់សំគាល់ចំពោះមនុស្ស និងសេដ្ឋកិច្ច ជាតិនៅកម្ពុជា។ ការបញ្ចូលជាតិដែកក្នុងទឹកត្រីទឹក...
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី យុទ្ធសាស្ដ្រជាតិប្រា ស្រ័យទាក់សម្រាប់លើកកំពស់ការប្រើប្រាស់គ្រាប់ ថ្នាំជាតិដែក/អាស៊ីដហ្វូលីកចំពោះស្ដ្រីមានផ្ទៃពោះ និងស្ដ្រីក្រោយសម្រាល ២០១០-២០១៣
2011-08-31 11:23
admin
កម្មវិធីជាតិអាហារូបត្ថម្ភ នៃ មជ្ឍមណ្ឌលជាតិគាំពារ មាតា និងទារក នៃក្រសួងសុខាភិបាល នឹងរៀបចំ សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី យុទ្ធសាស្ដ្រជាតិ ប្រាស្រ័យទាក់សម្រាប់ លើកកំពស់ការប្រើប្រាស់គ្រាប់ថ្នាំជាតិ ដែក/អាស៊ីដហ្វូលីក ចំពោះស្ដ្រីមានផ្ទៃពោះ និងស្ដ្រីក្រោយសម្រាល ២០១០ - ២០១៣ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១០ នៅសណ្ឋាគារភ្នំពោញ។
គោលបំណងនៃអង្គសិក្ខាសលាៈ
ដើម្បីបង្ហាញពីទិដ្ឋភាពទូទៅនៃកម្មវិធីផ្ដល់គ្រាប់ថ្នាំជាតិដែក/អាស៊ីដហ្វូលីកបច្ចុប្បន្ន...