CamInfo

 

CAMInfo គឺជាមូលដ្ឋានទិន្នន័យសូចនាកដែលបង្កើតដោយវិទ្យាស្ថានជាតិស្ថិតិ-ក្រសួងផែនការ។ ផ្នែកមួយនៃតួនាទីរបស់ខ្លួនគឺគាំទ្រតំរូវការទិន្នន័យស្ថិតិ នៃអ្នកធ្វើគោលនយោបាយទាំងឡាយ និងសំរបសំរួលការអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិជាតិអោយប្រត្យក្សនិងមានប្រសិទ្ធភាពនៅកម្ពុជា។


CAMInfo គាំទ្រដល់ការតាមដាន និងផ្សព្វផ្សាយសូចនាករសំខាន់ៗទាក់ទងនឹងគោលដៅថ្នាក់ពិភពលោក តំបន់ និង ជាតិរួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា យុទ្ធសាស្ដ្រកាត់បន្ថយភាពក្រីក្រ និងក្របខ័ណ្ឌការងារ តាមដានផ្នែកផ្សេងៗទៀតដូចជា កម្មវិធីគាំទ្រវិស័យអប់រំ ផែនការយុទ្ធសាស្ដ្រសុខាភិបាល និងផែនការវិនិយោគអាហារូបត្ថម្ភកម្ពុជា។ CAMInfo ជួយអ្នកធ្វើផែនការ ក្ន្នុងការវិភាគស្ថានភាព សំដៅធ្វើផែនការ តាមដាន-វាយតំលៃ និង ធ្វើសេចក្ដីសំរេចឱ្យបានល្អប្រសើរ។


ទិន្នន័យនៅក្នុង CAMInfo ផ្ទុកតាមប្រភេទផ្សេងៗរួមមាន សូចនាករ រយៈពេល តំបន់ភូមិសាស្ដ្រ ប្រភេទប្រជាជន (ភេទ
ទីក្រុង/ជនបទ ក្រុមអាយុ) ឯកតា ប្រភព និងតំលៃទិន្នន័យ។ ឧបករណ៍នេះអាចអោយអ្នកប្រើប្រាស់រៀបចំ និងបង្ហាញ
ទិន្នន័យដោយប្រើ តារាង ក្រាហ្វីក និង ផែនទី។


ព័ត៌មានបន្ថែម និង CD-Rom មូលដ្ឋាន ទិន្នន័យ CAMInfo version 2.1  មាននៅវិទ្យាស្ថានជាតិស្ថិតិៈ  www.nis.gov.kh


ក្រាភិច/ផែនទីខាងក្រោមគឺជាបទបង្ហាញទាក់ទងជាមួយផែនការវិនិយោគអាហារូបត្ថម្ភនៅកម្ពុជាមានទិន្នន័យដកស្រង់ពី
ស្ថិតិមកពីការអង្កេតប្រជាសាស្ដ្រ និងសុខភាព ឆ្នាំ២០០០ ។ ទិន្នន័យថ្មីមកពីការអង្កេតប្រជាសាស្ដ្រ និងសុខភាពឆ្នាំ ២០០៥ នឹងមានក្នុងពេលឆាប់ៗ ។

 

ល.រ

តារាងសូចនាករសំខាន់ៗរបស់សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ - ក្រាភិច/ផែនទីមកពី ជាមីនថៀ

ប្រភេទឯកសារ

ក្មេងក្រោមអាយុ៥ឆ្នាំដែលបានទទួលគ្រាប់ថ្នាំជីវជាតិអា ៦ខែដំបូង (CDHS 2000)

 ក្រាភិច

ផែនទី

អាត្រាជំងឺពកក (MoH 1996-1997)

ក្រាភិច

 ផែនទី

អាត្រាជំងឺខ្វាក់មាន់ក្នុងចំណោមស្ដ្រីមានផ្ទៃពោះ (CDHS 2000)

ក្រាភិច

 ផែនទី

អាត្រានៃភាពក្រិនក្នុងចំណោមក្មេង (ល្មម និង ធ្ងន់) (CDHS 2000)

ក្រាភិច

  ផែនទី

អាត្រានៃភាពក្រិនក្នុងចំណោមស្ដ្រីដែលគ្រប់អាយុបន្ដពូជ (CDHS 2000)

 ក្រាភិច

 ផែនទី

អាត្រានៃភាពមិនគ្រប់ទំងន់ក្នុងចំណោមក្មេង (ល្មម និង ធ្ងន់) (CDHS 2000)

 ក្រាភិច

ផែនទី

អាត្រានៃភាពស្គមស្គាំងក្នុងចំណោមក្មេង (ល្មម និង ធ្ងន់) (CDHS 2000)

 ក្រាភិច

ផែនទី

អាត្រានៃក្មេងអាយុ៦-៥៩ខែ ដោយទទួលថ្នាំជាតិដែក (CDHS 2000)

 ក្រាភិច ផែនទី

អាត្រាប្រើប្រាស់អំបិលអីយ៉ូតតាមគ្រួសារ (CDHS 2000)

ក្រាភិច

 ផែនទី

១០

អាត្រានៃស្ដ្រីគ្រប់អាយុបន្ដពូជដែលមិនគ្រប់ទំងន់ (CDHS 2000)

 ក្រាភិច ផែនទី

១១

អាត្រានៃស្ដ្រីគ្រប់អាយុបន្ដពូជដោយបានទទួលគ្រាប់ថ្នាំជាតិដែក (CDHS 2000)

 ក្រាភិច

ផែនទី

១២

ស្ដ្រីឆ្លងទន្លេដែលទទួលថ្នាំគ្រាប់វិតាមីនអា (CDHS 2000)

ក្រាភិច

 ផែនទី

១៣

ស្ដ្រីដែលចាប់ផ្ដើមបំបៅទឹកដោះដល់ទារកទើបកើតបានមួយម៉ោង (CDHS 2000)

 ក្រាភិច

ផែនទី

១៤

ស្ដ្រីដែលបានលេបថ្នាំជាតិដែកយ៉ាងតិចពីរខែកំឡុងពេលមានផ្ទៃពោះ (CDHS 2000)

 ក្រាភិច

ផែនទី

*** CDHS - ការអង្កេតប្រជាសាស្ដ្រ និងសុខភាព ២០០០
MoH- ក្រសួងសុខាភិបាល