
ផ្អែកតាមក្របខ័ណ្ឌនេះ (បង្កើតដោយ UNICEF) កង្វះអាហារូបត្ថម្ភកើតមានឡើងនៅពេលដែលរបបអាហារមិនគ្រប់គ្រាន់ និង សុខភាពមិនល្អ ដែលបញ្ហាទាំងពីរនេះជាមូលហេតុផ្ទាល់របស់កង្វះអាហារូបត្ថម្ភ។ នៅប្រទេសកំពង់អភិវឌ្ឍន៍ ជំងឺឆ្លង ដូចជា ជំងឺរាគ និងជំងឺផ្លូវដង្ហើមស្រួចស្រាវគឺប្រឈមមុខចំពោះបញ្ហាសុខភាពដែលពាក់ព័ន្ធនឹងបញ្ហាអាហារូបត្ថម្ភភាគច្រើន។
ការមានស្បៀង មានប្រព័ន្ធសុខាភិបាលសមស្រប និងបរិស្ថានល្អមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ប្រសិនបើមិនប្រើធនធាន ទាំងនេះឱ្យមានប្រសិទ្ធភាព។ ជាលទ្ធផល អវត្ដមាននៃការថែទាំត្រឹមត្រូវក្នុងគ្រួសារ និងសហគមន៍គឺជាសមាសធាតុចាំបាច់ទីបី ដែលជាមូលហេតុលាក់កំបាំងនៃកង្វះអាហារូបត្ថម្ភ។
ជាចុងក្រោយ ក្របខ័ណ្ឌទស្សនៈយល់ដឹងនេះទទួលស្គាល់ថា ធនធានមនុស្ស និងប្រភពបរិស្ថាន ប្រព័ន្ធសេដ្ឋកិច្ច-នយោបាយ និង កត្ដាមនោគមវិជ្ជា គឺជាមូលហេតុគ្រឹះនៃកង្វះអាហារូបត្ថម្ភ។ ក្របខ័ណ្ឌនេះទាក់ទងទៅនឹងកត្ដាមូលហេតុនៃកង្វះអាហារូបត្ថម្ភក្នុង លំដាប់ថ្នាក់ផ្សេងៗគ្នាក្នុងសង្គម។ មូលហេតុផ្ទាល់ ជះឥទ្ធិពលដល់បុគ្គល មូលហេតុលាក់កំបាំង ជះឥទ្ធិពលដល់ក្រុមគ្រួសារនិង មូលហេតុគ្រឹះទាក់ទងដល់សហគមន៍ និងជាតិ។ ជាលទ្ធផលមូលហេតុកាន់តែប្រយោលស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាជនកាន់ តែច្រើនមានការប៉ះពាល់។
ក្របខ័ណ្ឌទស្សនៈនៃសន្ដិសុខស្បៀង និងកង្វះអាហារូបត្ថម្ភដែលគេប្រើជាច្រើននៅក្នុងវិស័យនេះបានបង្ហាញពីភាពខុសគ្នាយ៉ាង សំខាន់។ ក្របខ័ណ្ឌទស្សនៈនៃសន្ដិសុខស្បៀងសង្កត់ធ្ងន់ទៅលើដំណោះស្រាយផ្នែកសេដ្ឋកិច្ចដែលក្នុងនោះស្បៀងជារបស់ប្រើ ប្រាស់សំខាន់ ។ ក្របខ័ណ្ឌទស្សនៈកង្វះអាហារូបត្ថម្ភផ្ដោតលើដំណោះស្រាយផ្នែកជីវវិទ្យាដែលយកធនធានមនុស្សជាចំនុចចាប់ ផ្ដើម ។ ប៉ុន្ដែក្របខ័ណ្ឌទាំងពីរមានចំនុចដូចគ្នាត្រង់ថាវាលើកកំពស់ដំណោះស្រាយដែលមានការចូលរួម ពីភាគីជាច្រើនដើម្បីធានា សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ។
ភាពមានស្បៀង / លទ្ធភាព / ទទួលស្បៀង / ការប្រើប្រាស់ និង ការស្រូបអាហារ / ស្ថេរភាព / ក្របខ័ណ្ឌទស្សនៈនៃកង្វះ អាហារូបត្ថម្ភ / វាស់វែងសន្ដិសុខស្បៀង និង អាហារូបត្ថម្ភ / ឧបករណ៍អន្ដរាគមន៍ /