ប្រព័ន្ឋកំណត់ផែនទី និងព័ត៌មានភាពងាយរងគ្រោះ និងអសន្តិសុខស្បៀង

FIVIM គឺជាបណ្ដាញនៃប្រព័ន្ធដែលប្រមូលផ្ដុំ វិភាគ និង ផ្សព្វផ្សាយពត៌មានផ្អែកតាមសំនួរដូចតទៅៈ

  • តើអ្នកណាគ្មានសន្ដិសុខស្បៀង?
  • តើពួកគេនៅទីណា?
  • តើហេតុអ្វីបានជាពួកគេ គ្មានសន្ដិសុខស្បៀង ឬងាយរងគ្រោះ?

 

គោលបំណងសំខាន់របស់ FIVIM គឺៈ

  • កែលំអគុណភាពទិន្នន័យស្ដីអំពីអសន្ដិសុខស្បៀង និងភាពងាយរងគ្រោះ
  • ផ្ដល់លទ្ធភាពវិភាគស្ថានភាពសន្ដិសុខស្បៀងជាតិដោយងាយស្រួល
  • បង្កើនលទ្ធភាពប្រើប្រាស់ពត៌មានតាមរយៈភ្ជាប់បណ្ដាញទាក់ទង និងចែករំលែក
  • បង្កើនចំណាប់អារម្មណ៍ជាទូទៅលើបញ្ហាសន្ដិសុខស្បៀង

 

ស្ថាប័នទទួលបន្ទុក FIVIM នៅកម្ពុជា គឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។

 

សូចនាកររបស់ FIVIM

ក. ភាពមានស្បៀង


១. ភាគរយនៃផ្ទៃដីដាំដុះ គិតជាហិកតាសំរាប់ស្រូវរដូវវស្សា និងរដូវប្រាំងតាមបណ្ដាខេត្ដ
២. ភាពប្រែប្រួលនៃទិន្នផលស្រូវពីមួយឆ្នាំទៅមួយឆ្នាំ
៣. ផ្ទៃដីច្រូតកាត់ គិតជាហិកតាសំរាប់ស្រូវរដូវវស្សា និងរដូវប្រាំងតាមបណ្ដាខេត្ដ
៤. បរិមាណស្រូវលើស/មិនគ្រប់តំរូវការតាមបណ្ដាខេត្ដ
៥. ភាគរយនៃផ្ទៃដីដាំដុះស្រូវដែលបំផ្លាញដោយភាពរាំងស្ងួត
៦. ភាគរយនៃផ្ទៃដីដាំដុះស្រូវដែលបំផ្លាញដោយទឹកជំនន់
៧. ភាគរយនៃគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ


ខ. លទ្ធភាពទទួលយកស្បៀង


៨. ភាគរយនៃគ្រួសារដែលចូលរួមក្នុងការដាំដំណាំរួមផ្សំ
៩. ភាគរយនៃគ្រួសារដែលមានគោ-ក្របី ឬជ្រូក
១០. ភាគរយនៃគ្រួសារដែលរស់ក្រោមបន្ទាត់ភាពក្រីក្រ
១១. ភាគរយនៃគ្រួសារដែលអាចប្រើប្រាស់ប្រភពទ្រព្យសម្បត្ដិរួម
១២. ភាគរយនៃគ្រួសារដែលមានដីដាំដុះតិចជាងឬស្មើនឹង០.៥ ហត
១៣. ភាគរយនៃគ្រួសារដែលគ្មានដី
១៤. ភាពប្រែប្រួលនៃតំលៃស្រូវ
១៥. អត្រាចេះអក្សររបស់បុរស (អាយុពី១៥-២៤ឆ្នាំ)
១៦. អត្រាបោះបង់សាលា
១៧. អត្រាចេះអក្សររបស់ស្ដ្រី (អាយុពី១៥-២៤ឆ្នាំ)
១៨. ភាគរយនៃគ្រួសារដែលទទួលប្រាក់ចំណូលក្រោពីកសិកម្ម
១៩. អត្រាបន្ទុកក្នុងគ្រួសារ
២០. អត្រាប្រាក់ខែសំរាប់ពលករគ្មានជំនាញនៅជនបទ
២១. អត្រាHIV/AIDS (អាយុ១៥-៤៩ឆ្នាំ)


គ. ការប្រើប្រាស់ និងការស្រូបអាហាររបស់សារពាង្គកាយ


២២. អត្រាមរណៈភាពរបស់កុមារ
២៣. ទារកកើតមិនគ្រប់ទំងន់
២៤. អត្រាក្រិនក្នុងចំណោមកុមារ (អាយុក្រោម ៥ឆ្នាំ)
២៥. អត្រាទំងន់ក្រោមកំរិតស្ដង់ដា ក្នុងចំណោមកុមារ (អាយុក្រោម ៥ឆ្នាំ)
២៦. អត្រាស្គមស្គាំង ក្នុងចំណោមកុមារ (អាយុក្រោម ៥ឆ្នាំ)
២៧. អត្រាជំងឺស្លេកស្លាំងដោយខ្វះជាតិដែកក្នុងចំណោមស្ដ្រីមានផ្ទៃពោះ
២៨. ភាគរយនៃគ្រួសារប្រើប្រាស់អំបិលអ៊ីយ៉ូដ
២៩. ភាគរយនៃគ្រួសារដែលអាចប្រើប្រាស់ទឹកស្អាត
៣០. ភាគរយនៃគ្រួសារដែលអាចប្រើប្រាស់បង្គន់-លូអនាម័យ

ក្រាភិច/ផែនទីខាងក្រោមជាបទបង្ហាញទាក់ទងទៅនឹងប្រព័ន្ធកំណត់ផែនទី និងពត៌មានភាពងាយរងគ្រោះ និងអសន្ដិសុខ​ ស្បៀងជាមួយនឹងទិន្នន័យដកស្រង់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

ល.រ

 

តារាងសូចនាករសំខាន់ៗនៃប្រព័ន្ធកំណត់ផែនទី និងព័ត៌មានភាព ងាយរងគ្រោះ និងអសន្ដិសុខស្បៀង-ក្រាភិច/ផែនទីដកស្រង់មកពី Caminfo

 

ប្រភេទឯកសារ

 

តំបន់ដំណាំស្រូវដែលប៉ះពាល់ដោយគ្រោះធម្មជាតិ (MAFF)   

 

 ក្រាភិច
គ្មាន

 

គ្រួសារដែលអាចប្រើទឹកស្អាត (MAFF)       

 

គ្មាន ផែនទី

 

អត្រាមរណៈក្មេង (MAFF)

 

គ្មាន     ផែនទី

 

ទិន្នផលស្រូវលើស និងខ្វះនៅកម្ពុជាចាប់ពីឆ្នាំ ១៩៩៨-២០០៥ (MAFF)   

 

ក្រាភិច គ្មាន

 

ដំណាំស្រូវ-តំបន់ច្រូតកាត់ប្រមូលផលហើយ (MAFF)    

 

ក្រាភិច ផែនទី

 

ក្មេងក្រោមអាយុ៥ឆ្នាំដែលបានទទួលគ្រាប់ថ្នាំជីវជាតិអា ៦ខែដំបូង (CDHS-2000)

 

 ក្រាភិច  ផែនទី

 

អាត្រាជំងឺពកក (MoH 1996-1997)

 

ក្រាភិច ផែនទី

 

អាត្រាជំងឺខ្វាក់មាន់ក្នុងចំណោមស្ដ្រីមានផ្ទៃពោះ (CDHS-2000)   

 

ក្រាភិច ផែនទី

 

អាត្រានៃភាពក្រិនក្នុងចំណោមក្មេង (ល្មម និង ធ្ងន់) (CDHS 2000)  

 

ក្រាភិច ផែនទី
១០

 

អាត្រានៃភាពក្រិនក្នុងចំណោមស្ដ្រីដែលគ្រប់អាយុបន្ដពូជ (CDHS 2000) 

   

ក្រាភិច  ផែនទី
១១

 

អាត្រានៃភាពមិនគ្រប់ទំងន់ក្នុងចំណោមក្មេង (ល្មម និង ធ្ងន់)(CDHS 2000​​ ) 

 

ក្រាភិច ផែនទី
១២

 

អាត្រានៃភាពស្គមស្គាំងក្នុងចំណោមក្មេង (ល្មម និង ធ្ងន់) (CDHS 2000  

 

ក្រាភិច ផែនទី
១៣

 

អាត្រានៃក្មេងអាយុ៦-៥៩ខែ ដោយទទួលថ្នាំជាតិដែក (CDHS 2000)

  

ក្រាភិច ផែនទី
១៤

 

អាត្រាប្រើប្រាស់អំបិលអីយ៉ូតតាមគ្រួសារ (CDHS 2000)   

 

ក្រាភិច ផែនទី
១៥

 

អាត្រានៃស្ដ្រីគ្រប់អាយុបន្ដពូជដែលមិនគ្រប់ទំងន់ (CDHS 2000)  

 

ក្រាភិច ផែនទី
១៦

 

អាត្រានៃស្ដ្រីគ្រប់អាយុបន្ដពូជដោយបានទទួលគ្រាប់ថ្នាំជាតិដែក (CDHS 2000)  

 

ក្រាភិច ផែនទី
១៧

 

ស្ដ្រីឆ្លងទន្លេដែលទទួលថ្នាំគ្រាប់វិតាមីនអា(CDHS 2000)   

 

ក្រាភិច ផែនទី
១៨

 

ស្ដ្រីដែលចាប់ផ្ដើមបំបៅទឹកដោះដល់ទារកទើបកើតបានមួយម៉ោង (CDHS 2000) 

 

ក្រាភិច ផែនទី
១៩

 

ស្ដ្រីដែលបានលេបថ្នាំជាតិដែកយ៉ាងតិចពីរខែកំឡុងពេលមានផ្ទៃពោះ (CDHS 2000)

   

ក្រាភិច ផែនទី
២០*** CDHS - ការអង្កេតប្រជាសាស្ដ្រ និងសុខភាព ២០០០
MoH -ក្រសួងសុខាភិបាល
MAFF - ក្រសួងកសិកម្ម