តើអ្វីទៅជាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ?
សន្ដិសុខស្បៀងត្រូវបានគេឱ្យនិយមន័យជាទូទៅដូចខាងក្រោមនេះ៖
“កាលណាស្បៀងមានគ្រប់គ្រាន់ ហើយមនុស្សគ្រប់រូប គ្រប់ពេលវេលា មានលទ្ធភាព និងធនធានដើម្បី ទទួលបានស្បៀងនោះគ្រប់គ្រាន់ មានសុវត្ថភាព និងជីវជាតិស្របតាមតំរូវការរបបអាហារ និងចំណូល ចិត្ដរបស់ពួកគេដើម្បីរស់នៅយ៉ាងសកម្ម និងប្រកបដោយ សុខភាពល្អ។”
សូមចូលទៅបទអធិប្បាយពិស្ដារស្ដីពីទស្សនៈយល់ដឹងនៃសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ
សន្ដិសុខស្បៀងនៅប្រទេសកម្ពុជា

សិក្ខាសាលាជាតិស្ដីពីសន្ដិសុខស្បៀង
ដោយបញ្ហាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភមានសារៈសំខាន់សំរាប់សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេស ស្ថាប័នដែលកំពុងធ្វើការក្នុងវិស័យនេះបានរៀបចំសិក្ខាសាលាជាតិមួយស្ដីពី សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជាក្នុងឆ្នាំ ១៩៩៩ ដើមី្បទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ស្ថាប័នពាក់ព័ន្ធក្នុងបញ្ហានេះ និងធ្វើសំណើស្ដីពី យុទ្ធសាស្ដ្រអន្ដរាគមន៍។ សិក្ខាសាលា ជាតិទីពីរត្រូវបានធ្វើនៅឆ្នាំ ២០០៣ ដើម្បីពិនិត្យមើលការវិវឌ្ឍន៍នៃដំណោះ ស្រាយអសន្ដិសុខស្បៀង និងកង្វះ អាហារូបត្ថម្ភ ដើមី្បទាញចំណាប់អារម្មណ៍លើបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយ និងដើមី្បពង្រឹងការសំរបសំរួលគ្នានិងភាពជាដៃគូ ក្នុងរវាងភ្នាក់ងារនានា។