សូចនាករ/ក្រាភិច/ផែនទី ស.ស.អ

ស្ថិតិសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

 



ទិន្នន័យ និងស្ថិតិពាក់ព័ន្ធនឹងសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជានាពេលបច្ចុប្បន្នអាស្រ័យលើការអង្កេតថ្នាក់ជាតិក្នុងទ្រង់ ទ្រាយធំដែលធ្វើឡើងនៅរាល់បីទៅប្រាំឆ្នាំម្ដង ។ ដូច្នេះមិនមានព័ត៌មានថ្មីៗទៀងទាត់ទេក្នុងពេលច្ចុប្បន្ននេះថ្វីបើក្រសួង និងភ្នាក់ ងារពាក់ព័ន្ធអាចប្រមូលទិន្នន័យនៅតាមតំបន់គោលដៅរបស់ខ្លួនក៏ដោយ ។ ​ឧទាហរណ៍រួមមានទិន្នន័យតំលៃស្រូវប្រចាំខែដែល បានមកពីខេត្ដជ្រើសរើសមួយចំនួន និងការអង្កេតកសិផលប្រចំាឆ្នាំធ្វើឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

 

ប្រភពសំខាន់ៗសំរាប់ទិន្នន័យទាក់ទង នឹងសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាគឺការអង្កេតប្រជាសាស្ដ្រ និងសុខភាពកម្ពុជា ២០០០ ការអង្កេតមីក្រូសារជាតិកម្ពុជា (គី ២០០០) ការអង្កេតសង្គមកិច្ច-សេដ្ឋកិច្ចកម្ពុជា ១៩៩៩ និង ការអង្កេតសង្គមកិច្ច-សេដ្ឋកិច្ចកម្ពុជា ២០០៣-២០០៤ (ចេញផ្សាយនៅឆ្នាំ ២០០៥)។ ការអង្កេតភាគច្រើនមាននៅ វិទ្យាស្ថានជាតិស្ថិត៉ិ​ www.nis.gov.kh.

 

ទិន្នន័យមកពីការអង្កេតទាំងនេះក៏អាចរកឃើញផងដែរនៅក្នុង CamInfo ​ជាមូលដ្ឋានទិន្នន័យជាតិមួយបង្កើតឡើងដោយ វិទ្យាស្ថាន ជាតិស្ថិតិនៅពេលថ្មីៗដែលប្រមូលផ្ដុំទាំងសូចនាករថ្នាក់ពិភពលោក តំបន់ និង ជាតិ រួមទាំងក្របខ័ណ្ឌការ ងារតាមដាន ផងដែរ។

 

ក្នុងឆ្នាំ២០០៣ សូចនាករគន្លឹះមួយចំនួនត្រូវបានកំណត់ និងបញ្ចូល​(សំរាប់អាហារូបត្ថម្ភ) ទៅក្នុងផែនការវិនិយោគអាហារូបត្ថម្ភ កម្ពុជា (ផ.វ.អ.ក) ២០០៣-២០០៧ និង(សំរាប់ភាពងាយរងគ្រោះ និងអសន្ដិសុខស្បៀង) ទៅក្នុងប្រព័ន្ធកំណត់ផែនទី និងពត៌មាន ភាពងាយរងគ្រោះ និងអសន្ដិសុខស្បៀង  (FIVIMS) ។ ទាំងអស់នេះក៏អាចរក ឃើញនៅក្នុង CamInfo ដែរ។

 

ផែនទីដែលទាក់ទងនឹងសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ

 



ផែនទីដែលវិភាគលើភាពក្រីក្រ និងភាពងាយរងគ្រោះថ្នាក់

កម្មវិធីស្បៀងអាហារពិភពលោក សហការជាមួយក្រសួងមួយចំនួន និងដៃគូរផ្សេងៗ បានអនុវត្ដន៍ការវិភាគលំអិតលើកត្ដាសូចនករ ដែលធ្វើអោយមានភាពក្រីក្រនិងដែលធ្វើអោយសហគមន៍ងាយរងគ្រោះនៅប្រទេសកម្ពុជា ហើយនឹងបង្ហាញកត្ដានៅលើជាផែនទី សំរាប់ប្រទេសទាំងមូល និងថ្នាក់តំបន់។

 

ទៅទំព័រ ផែនទីវិភាគភាពក្រីក្រ និងភាពងាយរងគ្រោះក្នុងប្រទេសកម្ពុជា

 
ផែនទី គ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគឺជាបញ្ហាចំបងដែលជាបច្ច័យធ្វើអោយមានបញ្ហាអសន្ដិសុខស្បៀង និងកង្វះ អាហារូបត្ថម្ភនៅ ក្នុងប្រទេសកម្ពុជា។ វាជាឧបសគ្គដល់ប្រជាជនកម្ពុជាមិនអាចប្រើប្រាស់ដីសំរាប់ធ្វើកសិកម្ម ឬ ប្រើប្រាស់ធនធានធម្មជាតិដ៏ទៃទៀត បាន, រារាំងការបំលាស់ទី និងទំនាក់ទំនង ហើយនិងជាមូលហេតុធ្វើអោយ មានការរងរបួស និងការបាត់បង់ជីវិតដែលធ្វើអោយ ប៉ះពាល់ដល់សមត្ថភាពក្នុងការទ្រទ្រង់គ្រួសារ និង រក្សាជីវភាពរបស់ពួកគេ។


ផែនទីទីតាំងចំការមីន និងគ្រាប់មិនទាន់ផ្ទុះត្រូវបង្កើតឡើងដោយអជ្ញាធរសកម្មភាពកំចាត់មីន។ ផែនទីទាំងនេះមាននៅក្នុងវិប ផតថលព័ត៌មានសហគមន៍ដែលមានអាស័យដ្ឋានដូចខាងក្រោមៈ

 

ផែនទីចំការមីន៖
www.cambodiacic.org/map/ATLAS/default.htm   

ផែនទីទីតាំងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៖
www.cambodiacic.org/map/USAF%20Bombing/default.htm

 

/ ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា / ស្ថិតិ និងផែនទី សន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា /