វិបសាយជាច្រើននៅកម្ពុជាក៏ដូចជានៅបរទេសដែរបានផ្ដល់ពត៌មាន អំពីបញ្ហាសន្ដិសុខស្បៀងនិងអាហារូបត្ថម្ភ និងការអនុវត្ដន៍ជាក់ស្ដែង។វិបសាយខ្លះដែលមានចុះនៅទីនេះផ្ដោតជាពិសេសទៅលើបញ្ហាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ រីឯវិបសាយខ្លះទៀតមានលក្ខណៈទូទៅជាងប៉ុន្ដែមានពត៌មានដែលស្ដីពីបញ្ហាដែលទាក់ទងនឹងសន្ដិសុខស្បៀង និងអាហារូបត្ថម្ភដែរ។
នេះជាវិបសាយរបស់ ហេឡែន ខេលល័រ អន្ដរជាតិ ដែលមានការិយាល័យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ HKI កំពុងធ្វើការជាមួយរដ្ឋាភិបាល និងភ្នាក់ងារក្រៅរដ្ឋាភិបាល បុគ្គលិកផ្នែកសុខភាពប្រចាំតំបន់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយផ្ដល់ជំនាញ ការបណ្ដុះបណ្ដាល ជំនួយបច្ចេកទេស និងធនធានដ៏ទៃដើមី្បបង្ដើតកម្មវិធីអាហារូបត្ថម្ភ និងសុខភាពភ្នែកនៅក្នុងប្រព័ន្ធថែរក្សាសុខភាពដែលមានស្រាប់របស់ប្រទេសជាម្ចាស់ផ្ទះ ។ វិបសាយនេះរួមមានឯកសារបោះពុម្ភ ( ព្រឹត្ដប័ត្រ/របាយ- ការណ៍និងព័ត៌មានទូទៅ) ដែលផលិតដោយការិយាល័យតាមប្រទេសនិមួយៗដែលរួមបញ្ចូលទាំងកម្ពុជាផងដែរ។
សកម្មភាពរបស់អង្គការជីវិតថ្លៃថ្នូ រួមមានការអភិវឌ្ឍន៍សហគមន៍, ធនធានមនុស្សនិងការជួយទ្រទ្រង់,ការអភិវឌ្ឍន៍សន្ដិសុខស្បៀង និងកសិកម្ម ការបង្កើនប្រាក់ចំណូល កម្មវិធីសំរាប់បង្កាសុខភាព ការអប់រំកុមារនៅ បឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ ការការពារនិងគ្រប់គ្រងបរិស្ថាន និងការការពារគ្រោះមហន្ដរាយ ។ របាយការណ៍ប្រចាំឆ្នាំនិង របាយការណ៍តាមដានក៏អាច យកបាននៅក្នុងវិបសាយនេះដែរ។
អង្គការសហការគឺជាអង្គការដែលកើតឡើងដោយ៥ទីភ្នាក់ងារ មានការងារទាក់ទងនឹងការជួយសង្គ្រោះ និងការអភិវឌ្ឍន៍នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩។ ជំនួយត្រូវបានផ្ដល់ទៅអោយផ្នែកអប់រំ សុខភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច សន្ដិសុខស្បៀងនិង ការអភិវឌ្ឍន៍សហគមន៍ ។ វិបសាយនេះផ្ដោតជាចំបងទៅលើការផ្ដល់ព័ត៌មានជាទូទៅរបស់កម្មវិធីនិងគំរោងដែល អនុវត្ដន៍ ដោយអង្គការសហការ។
អង្គការ Micronutrient Initiative គ្រាំទ្រ និងលើកកំពស់កម្មវិធីបញ្ចូលមីក្រូសារជាតិទៅក្នុងអាហារ និងផ្ដល់អាហារបន្ថែម នៅអាស៊ីអាហ្វ្រិក និងអាមេរិចឡាទីន និងផ្ដល់ជំនួយបច្ចេកទេស និងប្រត្ដិបត្ដិការណ៍ទៅអោយប្រទេសទាំងនោះដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ និងមីក្រូសារជាតិជាទូទៅ ។ វិបសាយនេះមានការភ្ជាប់ទៅវិបសាយដ៏ទៃទៀតប៉ុន្ដែការទាញយកឯកសារត្រូវជាវ Online(សេចក្ដីសង្ខេបអាចទាញយកដោយឥតគិតថ្លៃ)
គំរោងជំនួយបច្ចេកទេសស្បៀង និងអាហារូបត្ថម្ភគាំទ្រកម្មវិធីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភដើមី្បពង្រឹងសុខភាព និងសុខមាលភាពរបស់ស្ដ្រី និងកុមារ។ វិបសាយនេះមានឯកសារដែលទាញយកបាន និង ការភ្ជាប់ទៅរកផ្នែកដែលទាក់ទងទៅនឹងផ្នែកកសិកម្ម សន្ដិសុខស្បៀង អាហារូបត្ថម្ភ សុខភាពមាតា និងទារក ជំងឺអេដស៏ ហើយនិងប្រធានបទផ្សេងៗទៀត។វាក៏មានផ្នែកឯកសារធំមួយដែលអាចទាញយកបាននូវឯកសារជាច្រើន។