សិក្ខាសាលាថ្នាក់ជាតិស្តីពីស.ស.អ

ដោយបញ្ហាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភមានសារៈសំខាន់សំរាប់សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេស ស្ថាប័នដែលកំពុងធ្វើការក្នុងវិស័យនេះបានរៀបចំសិក្ខាសាលាជាតិមួយស្ដីពី សន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជាក្នុងឆ្នាំ ១៩៩៩ ដើមី្បទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ស្ថាប័នពាក់ព័ន្ធក្នុងបញ្ហានេះ និងធ្វើសំណើស្ដីពីយុទ្ធសាស្ដ្រអន្ដរាគមន៍។ សិក្ខា សាលាជាតិទីពីរត្រូវបានធ្វើនៅឆ្នាំ ២០០៣ ដើម្បីពិនិត្យមើលការវិវឌ្ឍន៍នៃដំណោះស្រាយអសន្ដិសុខស្បៀង និងកង្វះ អាហារូបត្ថម្ភ ដើមី្បទាញចំណាប់អារម្មណ៍លើបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយ និងដើមី្បពង្រឹងការសំរបសំរួលគ្នា និងភាពជាដៃគូក្នុងរវាងភ្នាក់ ងារនានា។