ក្នុងពេលបច្ចុប្បន្ន ក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទសហការយ៉ាងជិតស្និតជាមួយអង្គការស្បៀង និងកសិកម្ម សហប្រជាជាតិក្រោមក្របខ័ណ្ឌកម្មវិធីភាពជាដៃគូរអង្គការស្បៀង និងកសិកម្ម និងប្រទេសហូឡង់នៃគំរោងកាត់បន្ថយភាពក្រីក្រ សន្តិសុខស្បៀងនៅកម្ពុជាខិតខំប្រឹងប្រែងក្នុងការបញ្រ្ជាបបញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភដំណើរការរៀបចំផែនការ និង ការសំរេចចិត្តនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ។ គំរោងនេះមានវិធីសាស្រ្តចំបងរួមមានការកសាងសមត្ថភាពសំរាប់អ្នកសំរេចចិត្ត និង អ្នកពាក់ព័ន្ធនឹងគោលនយោបាយនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ពង្រឹងការសម្របសម្រួលរវាងប្រព័ន្ធផ្សេងៗក្នុងការប្រមូលវិភាគ និងចែករំលែកព័ត៍មានសន្តិសុខស្បៀ និងអាហារួបត្ថម្ភ និងគំរោងសាកល្បងការបញ្រ្ជាបនៃសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងដំណើរការរៀបចំវិមជ្ឈការ ។
ដូចបានរៀបរាប់ខាងលើ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយសហការជាមួយកម្មវិធី ភាពជាដៃគូនៃ ប្រទេសហូឡង់ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានប្រារព្ធកិច្ចប្រជុំពិភាក្សានៅក្នុង ខែកុម្ភះ ឆ្នាំ២០០៧ ដើម្បី បង្កើតគំរោងមេរៀនសំរាប់វគ្គបណ្តុះបណ្តាលស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ។ ចាប់តាំងពីគំរោងមេរៀនដែលមានលក្ខណៈ ស្តង់ដាសំរាបវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភដែលត្រូវបានបង្តើតដោយ មានការគាំទ្រលក្ខណៈ បច្ចេកទេសពីលោក Mr. Gorge Bokelo អ្នកជំនាញមកពីមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ អ៊ីនវេន ប្រទេសអាឡឺម៉ង់ ហើយបានអនុម័តដោយអង្គសិក្ខាសាលា ហើយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានផ្តួចផ្តើមបង្តើតនូវ ក្រុមគ្រូបង្គោលថ្នាក់ជាតិសំរាប់វគ្គបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ជាតិ នៅកម្ពុជាដោយ មានការឧបត្ថម្ភពីអង្គការស្បៀង និងកសិកម្មសហប្រជាជាតិក្រោមក្របខ័ណ្ឌកម្មវិធីភាពជាដៃគូ ប្រទេសហូឡង់ និងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ ដោយមានការសហការយ៉ាងជិតស្និតជាមួយនឹងគណៈកម្មាធិការសហប្រតិបត្តិការសំរាប់ កម្ពុជា ។ គោលបំណងសំខាន់នៃការបង្កើតក្រុមគ្រូបង្គោលថ្នាក់ជាតិនេះឡើង គឺដើម្បីគាំទ្រដល់និរន្តភាពនៃសកម្មភាពវគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅប្រទេសកម្ពុជា ។
ក្រុមគ្រូបង្គោលថ្នាក់ជាតិ ដែលត្រូវបានសម្របសម្រួលដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ហើយនឹងក្រុមគ្រូបង្គោលជំនាញមកពីស្ថាប័នផ្សែងៗ ដែលមានចំណេះដឹងមូលដ្ឋានគ្រឹះ និងទស្សនវិស័យខុសៗគ្នាដែលទៅតាមបរិបទនៃវគ្គបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ហើយក្រុមគ្រូបង្គោលថ្នាក់ជាតិនេះ មានគោលបំណងផ្តល់សេវាកម្មបណ្តុះបណ្តាលលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រឺប្រធានបទដែលពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារួបត្ថម្ភ ។ អាស្រ័យដូចនេះ ក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាមរយះក្រុមគ្រូបង្គោលថ្នាក់ជាតិនេះ គឺកំពុងស្វែងរកការសហការ ជាមួយនឹង បណ្តាក្រសួង/ភ្នាក់ងារស្ថាប័នរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ក៏ដួចជាសង្គមស៊ីវិលសកម្មភាពកសាងសមត្ថភាពនាពេលអនាគតលើផ្នែកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។
សំរាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងៈ
| បញ្ជីរាយនាមអ្នកបណ្តុះបណ្តាលជាតិ | |||
| លេខ | ឈ្មោះ | ស្ថាប័ន | ព័ត៍មានលំអិត |
| ០១ |
ឯកឧត្តម រ័ត្ន វិរៈ ទូរស័ព្ទៈ (៨៥៥) ១២ ៩២១ ៩៩៩ អ៊ីម៉ែលៈ r.virak.card@online.com.kh |
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ | លំអិត |
| ០២ |
ឯកឧត្តម ស្រ៊ុន ដារិទ្ធិ ទូរស័ព្ទៈ (៨៥៥) ១២ ៤៤៨ ៤៤៤ អ៊ីម៉ែលៈ card@online.com.kh |
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ | លំអិត |
| ០៣ |
លោក វង្ស សុខា ទូរស័ព្ទៈ (៨៥៥) ១២ ៨៨៣ ០០៨ អ៊ីម៉ែលៈ v.sokha.card@online.com.kh |
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ | លំអិត |
| ០៤ |
លោក សួង រ៉ាស៊ី ទូរស័ព្ទៈ (៨៥៥) ១៧ ៧១៧ ៨៨៧ អ៊ីម៉ែលៈ snrasy@gmail.com |
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្រ្តី | មិនមាន |
| ០៥ |
លោកស្រី ប្រាក់ សោភណនារី ទូរស័ព្ទៈ (៨៥៥) ១២ ៩៦៥ ៣៦៨ អ៊ីម៉ែលៈ sophon_prak@ezecom.com.kh |
មណ្ឍមណ្ឌលគាំពារមាតា និងទារកនៃក្រសួងសុខាភិបាល | មិនមាន |
|
ឯកសារតារាងបញ្ជីគ្រូបង្គោលថ្នាក់ជាតិ
គំរោងមេរៀនវគ្គបណ្តុះបណ្តាលៈ វគ្គបណ្តុះបណ្តាលថ្នាក់ស្រុក និងថ្នាក់ឃុំ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ វគ្គបណ្តុះបណ្តាលថ្នាក់ខេត្តស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ វគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ |
|||