សេវាកម្មផ្ដល់ទីតាំងមិនគិតថ្លៃសំរាប់វិបសាយពាក់ព័ន្ធនឹងវិស័យសន្ដិសុខស្បៀង និង អាហារូបត្ថម្ភនៅកម្ពុជា
ប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ (ស.ស.អ) មានសេវាកម្មផ្ដល់ទីតាំងសំរាប់វិបសាយដោយមិនគិតថ្លៃដល់អង្គការដែលធ្វើការក្នុងវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។ សេវាកម្មនេះមានសារៈប្រយោជន៍ ជាពិសេសចំពោះអង្គការ ឬស្ថាប័នតូចដែលប្រភពធនធាននៅមានកំរិត ។ ក្រុមប្រព័ន្ធព័ត៌មានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ មានសេចក្ដីសោមសន្សរីករាយដើម្បីផ្ដល់ជំនួយបន្ដិចបន្ដួចសំរាប់ជាគំនិតរចនា និងដំណោះស្រាយចំពោះបញ្ហាបច្ចេកទេសមួយចំនួន ទោះបីជាយ៉ាងណាក៏ដោយស្ថាប័ន ឬអង្គការនីមួយៗត្រូវមានការទទួលខុសត្រូវជាចំបងក្នុងការបង្កើត និងថែរក្សាវិបសាយរបស់ខ្លួន ។ សំរាប់ព័ត៌មានបន្ថែម សូមមើលលក្ខខ័ណ្ឌនៃសេវាកម្មខាងក្រោម ។
ប្រសិនបើលោកអ្នកត្រូវការដាក់វិបសាយដែលទាក់ទងវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភជាមួយប្រព័ន្ធព័ត៌មាន ស.ស.អ សូមធ្វើការទំនាក់ទំនងជាមួយជំនួយការវិបសាយនៃប្រព័ន្ធព័ត៌មាន ស.ស.អ ដើម្បីពិភាក្សាលើបញ្ហានេះបន្ថែមទៀត ។ ក្រុមការងារប្រព័ន្ធព័ត៌មាន ស.ស.អ នឹងខិតខំអោយអស់លទ្ធភាពដើម្បីជួយសំរបសំរួលក្នុងដំណើរការរៀបចំវិបសាយរបស់លោកអ្នក ។
លក្ខខ័ណ្ឌនៃសេវាកម្ម
ឯកសារទាំងនោះមានទំហំធំ ។
ហាមមិនអោយបញ្ចូលនូវមាតិកាមិនសមរម្យ ឬក៏ខុសច្បាប់ដាក់នៅលើវិបសាយទាំងនោះ ។ អង្គការ ឬស្ថាប័នត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់រាល់មាតិកាដែលបានដាក់បញ្ចូលលើវិបសាយរបស់ខ្លួន។