សន្ដិសុខស្បៀងត្រូវបានគេឱ្យនិយមន័យជាទូទៅថា៖ “កាលណាស្បៀងមានគ្រប់គ្រាន់ ហើយមនុស្សគ្រប់រូបគ្រប់ពេលវេលាមាន លទ្ធភាព និងធនធានដើម្បីទទួលបានស្បៀងនោះគ្រប់គ្រាន់ មានសុវត្ថភាព និងជីវជាតិស្របតាមតំរូវការរបបអាហារ និងចំណូល ចិត្ដរបស់ពួកគេដើម្បីរស់នៅយ៉ាងសកម្ម និងប្រកបដោយ សុខភាពល្អ។”
ការយល់ដឹងពីទស្សនៈសន្ដិសុខស្បៀង

ស្បៀងត្រូវតែបំពេញតំរូវការរបស់សារពាង្គកាយទាំងបរិមាណគុណភាព និងសុវត្ថិភាពហើយត្រូវតែសមស្របនឹងលក្ខខ័ណ្ឌសង្គម និងវប្បធម៌។ សន្ដិសុខស្បៀងត្រូវតែកំណត់នៅថ្នាក់ម៉ាក្រូ មេសូ និងមីក្រូដោយផ្អែកតាម ភាពមានស្បៀង លទ្ធភាពទទួល ស្បៀង និងការប្រើប្រាស់ ហើយនិង ការស្រូបអាហាររបស់សារពាង្គកាយ។ ស្ថេរភាពនៃភាពមានស្បៀងលទ្ធភាពទទួល ស្បៀង និងការប្រើប្រាស់ហើយ និងការស្រូបអាហាររបស់សារពាង្គកាយ គឺជាទិដ្ឋភាពសំខាន់បន្ថែមទៀត។ លទ្ធផលជាទូទៅ របស់សន្ដិសុខ ស្បៀង គឺស្ថានភាពអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ។ សមាសធាតុទាំង ៣ (ភាពមានស្បៀង លទ្ធភាពទទួលស្បៀង និងការស្រូប យកអាហាររបស់សារពាង្គកាយ) មានសារៈសំខាន់ណាស់សំរាប់ឈានដល់ស្ថានភាពអាហារូបត្ថម្ភល្អ ថ្វីត្បិតតែកត្ដា ណាមួយអាចជះឥទ្ធិពលខុសគ្នាទាំងនៅតាមតំបន់ និងពេលវេលាក៏ដោយ។ នៅពេលដែលស្ថានភាពអាហារូបត្ថម្ភមានកំរិត អន់ថយ មានន័យថាគ្មានសន្ដិសុខស្បៀងទេបើទោះជាមានការផ្គត់ផ្គង់ ស្បៀងលើសតំរូវការនៅថ្នាក់ជាតិ និងថ្នាក់តំបន់ក៏ដោយ។ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការបង្ហាញភាពខុសគ្នារវាងភាពអសន្ដិសុខស្បៀងជាបណ្ដោះអាសន្ន និងភាពអសន្ដិសុខស្បៀង រ៉ាំរ៉ៃ។ ភាពអសន្ដិសុខស្បៀងជាបណ្ដោះអាសន្នជារង្វង់កាល រឺក៏តាមរដូវទៀតទាត់ (ឧទាហរណ៍ ចន្លោះពេលដាំស្រូវរដូវកាលខ្លី) រឺជាបណ្ដោះអាសន្ន (មហន្ដរាយដែលមិនបានព្រៀងទុកដូចជា គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម) ។ ភាពអសន្ដិសុខស្បៀងរ៉ាំរ៉ៃ គឺ ជាផ្នែកនៃប្រជាជន (ក្រុមងាយរងគ្រោះ) ដែលជានិច្ចកាលមិនស្ថិតក្នុងស្ថានភាពដែលនាធានូវតំរូវការស្បៀងរបស់ពួកគេ (យន្ដការ ទប់ស្កាត់អាចត្រូវខ្សត់ខ្សោយ ឧទាហរណ៍ ដោយសារការប្រើអស់នៃទ្រព្យសម្បត្ដិ)។ សន្ដិសុខស្បៀង គឺជាបញ្ហាចំរុះវិស័យ ហើយ នៅក្នុងប្រទេសមួយដូចជាកម្ពុជា បញ្ហាភាពក្រីក្រនៅជនបទ និងភាពអសន្ដិសុខស្បៀង គឺជាបញ្ហាដែលពាក់ព័ន្ធ នឹងគ្នាយ៉ាងស្អិត រមួត។ អាស្រ័យហេតុនេះ វាមានសារៈសំខាន់ដែលមានវិធីសាស្ដ្រសមាហរណកម្មដែលមានការ ពាក់ព័ន្ធទៅនឹងវិស័យជាច្រើន និងសកម្មភាពដើរតួនាទីដើម្បីបង្កើននូវ ភាពមានស្បៀង លទ្ធភាពទទួលស្បៀង និងការប្រើប្រាស់ស្បៀង និងការស្រូបយក អាហារ។
ព័ត៌មាននៅក្នុងឯកសារនេះយោងតាមឯកសារខាងក្រោមៈ
ភាពមានស្បៀង / លទ្ធភាព / ទទួលស្បៀង / ការប្រើប្រាស់ និង ការស្រូបអាហារ / ស្ថេរភាព / ក្របខ័ណ្ឌទស្សនៈនៃកង្វះ អាហារូបត្ថម្ភ / វាស់វែងសន្ដិសុខស្បៀង និង អាហារូបត្ថម្ភ / ឧបករណ៍អន្ដរាគមន៍ /