ថ្វីបើមានការរីកចំរើនគួរអោយកត់សំគាល់ក្នុងកំឡុងពេលឆ្នាំមុនៗក៏ដោយ ក៏ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោម ប្រទេសដែលក្រីក្រ និងមានភាពអសន្ដិសុខស្បៀងនៅអាស៊ី ជាមួយនឹងអត្រាប៉ាន់ស្មានប្រហែល ៣៤.៧% នៃចំនួនប្រជាជនរស់ នៅក្រោមបន្ទាត់ភាពក្រីក្រ (ការស្រាវជ្រាវសេដ្ឋកិច្ច និងសង្គមឆ្នាំ២០០៤) ហើយនិងអត្រានៃក្មេងអាយុក្រោម ៥ឆ្នាំដែលមានកង្វះ អាហារូបត្ថម្ភ (ក្រិន) ៣៧.២% (ការអង្កេតប្រជាសាស្ដ្រ និងសុខភាព២០០៥) ។ សព្វថ្ងៃភាពអសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ដែលជាសមាសភាគចំបងនៃភាពក្រីក្រនៅកម្ពុជា គឺកំពុងស្ថិតនៅក្នុងការពិភាក្សានាំមុខនៃអ្នកធ្វើគោលនយោបាយនៅកម្ពុជា ហើយអ្នកដែលធ្វើគោលនយោបាយទាំងនោះសុទ្ធតែជាអ្នកចូលរួមគន្លឹះនៃគោលដៅ និងគោលបំណងនៃយុទ្ធសាស្ដ្រ និងក្រប ខ័ណ្ឌនៅថ្នាក់ជាតិទាក់ទងនឹងវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ។
ប្រព័ន្ធព័ត៌មានជាតិសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាប្រព័ន្ធព័ត៌មានមូលដ្ឋានវិបសាយ (មាននៅលើស៊ីឌីផងដែរ) បានបង្កើត ឡើង ដើម្បីគាំទ្រដល់ដំណើរការរៀបចំគោលនយោបាយក៏ដូចជាការសំរបសំរួលសកម្មភាពសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅ កម្ពុជា។ ប្រព័ន្ធព័ត៌មានជាតិនេះគ្រប់គ្រងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) បានទទួលការគាំទ្រ ជំនួយបច្ចេកទេសពីគំរោងគាំទ្រគោលនយោបាយសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ដែលជាគំរោងគាំទ្រដោយរដ្ឋាភិបាល អាល្លឺម៉ង់ នៅក្នុងឆ្នាំ ២០០៣។ ប្រព័ន្ធព័ត៌មាននេះ ត្រូវបានបន្ដជួយគាំទ្រពីកម្មវិធីភាពជាដៃគូររវាង FAO និងរដ្ឋាភិបាលហូឡង់ ក្នុង គំរោងគោលនយោបាយសន្ដិសុខស្បៀងដើម្បីកាត់បន្ថយភាពក្រីក្រ ដែលមានទីតាំងនៅក្នុង ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ (ក.ក.ជ) ចាប់ពីខែឧសភា ឆ្នាំ២០០៦ ដល់ខែធ្នូឆ្នាំ២០០៧ ។
វិបសាយនេះជំរុញដល់ការងារប្រចាំខែរបស់វេទិកាសន្ដិសុខស្បៀងដែលរៀបចំឡើងដោយ ក.ក.ជ និងក្រុមការងារបច្ចេកទេស ស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភដែលបានដឹកនាំដោយ ក.ក.ជ និងចូលរួមជាសហប្រធានដោយក្រសួងផែនការ អង្គការ ស្បៀងអាហារពិភពលោក និងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ។ រចនាសម្ពន័សំរបសំរួលទាំងនេះពាក់ព័ន្ធជាមួយ ស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល និងភ្នាក់ងារផ្ដល់ជំនួយជាច្រើននៅកម្ពុជាដែលកំពុងធ្វើការក្នុងផ្នែកផ្សេងៗ។ សមាសភាពនៃ វេទិកា និងលក្ខណៈទូទៅនៃការពិភាក្សានៅក្នុងវេទិកាឆ្លុះបញ្ចាំងអោយឃើញថាបញ្ហាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ទាក់ទង វិស័យជាច្រើនហើយនិង ផ្ដោតលើសារៈសំខាន់ចំពោះការសំរបសំរួលយុទ្ធសាស្ដ្រនូវគ្រប់អង្គការទាំងអស់ដែលកំពុង ធ្វើការនៅក្នុង វិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
គោលបំណងនៃប្រព័ន្ធព័ត៌មានមូលដ្ឋានវិបនេះ គឺជួយសំរបសំរួលនូវការផ្សព្វផ្សាយការអនុវត្ដន៍កម្មវិធីល្អៗ និងបទពិសោធន៍ល្អៗ ដែលមានកន្លងមកបង្ហាញវិធានការថ្មីៗជំរាបជូនដល់អ្នកអានអំពីដំណឹង និងព្រឹត្ដិការណ៍ផ្សេងៗ ហើយជំរុញអោយមានការពិភាក្សា បើកចំហចំនោមភ្នាក់ងារពាក់ព័ន្ធស្ដីអំពីបញ្ហាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។ វិបសាយនេះជំរុញអោយប្រជាជន និង អង្គការនានាដែលចាប់អារម្មណ៍ និង ដែលពាក់ព័ន្ធនឹងបញ្ហាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភទាំងផ្នែកខាងក្នុង និងក្រៅប្រទេស ចែករំលែកព័ត៌មានព្រមទាំងដើមី្បស្ថាបនា និងថែរក្សាទុកជាចំណេះដឹងអំពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភអោយបានយូរអង្វែង ផងដែរ។ ប្រព័ន្ធព័ត៌មានជាតិស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភយល់ឃើញថាខ្លួនជា "ច្រកផតថល" តែមួយគត់របស់ រដ្ឋាភិបាលដែលទាក់ទងគ្រប់ព័ត៌មានសន្ដិសុខស្បៀង និងអាហារូបត្ថម្ភទាំងអស់នៅកម្ពុជា ហើយក៏ផ្ដល់ទីតាំងសំរាប់ប្រព័ន្ធព័ត៌មាន និងវិបសាយផ្សេងទៀតពាក់ព័ន្ធនឹងប្រធានបទស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ។
អ្នកអានដែលជាគោលដៅនៃវិបសាយនេះរួមមាន ៖
ទីភ្នាក់ងារអ្នកផ្ដល់ជំនួយ និងអង្គការអន្ដរជាតិនៅកម្ពុជាដែលគាំទ្រការរីកចំរើននៃស្ថានភាពវិស័យសន្ដិសុខស្បៀង និង អាហារូបត្ថម្ភនៅកម្ពុជា
អង្គការមិនមែនរាជរដ្ឋាភិបាលអន្ដរជាតិ និងជាតិនៅកម្ពុជាដែលកំពុងអនុវត្ដសកម្មភាពនានានៅក្នុងវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ
អ្នកស្រាវជ្រាវ និងនិសិ្សតនៅក្នុងប្រទេសកម្ពុជា និងនៅបរទេសដែលចាប់អារម្មណ៏លើបញ្ហាសន្ដិសុខស្បៀង និងអាហា រូបត្ថម្ភ
ប្រវត្តិសង្ខេបរបស់ ក.ក.ជ | រចនាសម្ព័ន្ធរបស់ ក.ក.ជ