កម្មវិធីរួមសម្រាប់កុមារសន្ដិសុខស្បៀងនិងអាហារូបត្ថម្ភកម្ពុជា
កម្មវិធីរួមសម្រាប់កុមារសន្ដិសុខស្បៀងនិងអាហារូបត្ថម្ភកម្ពុជា ដោះស្រាយបញ្ហាសំខាន់ៗសម្រាប់សុខភាពរបស់ស្ដ្រី និងកុមារ ព្រមទាំងជាអាទិភាពដ៏ខ្ពស់បំផុតសម្រាប់អាហារូបត្ថម្ភនិងសន្ដិសុខស្បៀងដែលបាន ទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូច ជាក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេស និងផ្នែកពាក់ព័ន្ធដ៏ទៃៗ ទៀតនៅក្នុងប្រទេស ។ កម្មវិធីរួមនឹងចូលរួមឈានទៅសម្រេច គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ចំនួន៣ ៖ គោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ទី១-លុបបំបាត់ភាពក្រីក្រ និងភាពស្រេកឃ្លាន គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៤-កាត់បន្ថយ មរណភាពកុមារនិង គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៥-ការធ្វើឱ្យប្រសើរឡើង នូវសុខភាពមាតា ។ ជាងនេះទៅទៀតកម្មវិធីរួមនឹងចូលរួមដោយផ្ទាល់ទៅនឹងគោលដៅយុទ្ធសាស្ដ្រអភិវឌ្ឍន៍ភ្ជាប់ទៅក្នុងក្របខ័ណ្ឌ យុទ្ធសាស្ដ្រជាតិសម្រាប់សន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា២០០៨-២០១២។ កម្មវិធីរួមនឹងធ្វើឱ្យមានវិភាគទានយ៉ាង សំខាន់ និងនិរន្ដរភាពដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារដែលមានអាយុ ០-២៤ ខែ និងស្ដ្រីមានផ្ទៃពោះ និង បំបៅដោះកូនព្រមទាំងសន្ដិសុខស្បៀងដែលបានបង្កើតឡើងតាមរយៈដំណើរការពិគ្រោះយោបល់មួយ ដែលចូលរួមដោយដៃគូរដ្ឋាភិបាល អង្គការសហប្រជាជាតិនិងផ្នែកពាក់ព័ន្ធនានា ។